កញ្ចប់សម្ភារៈអាហារល្អ និងសៀវភៅណែនាំសម្រាប់អ្នកសម្របសម្រួល បានរៀបរៀងឡើងដោយមានកិច្ចសហការរវាងដៃគូជាច្រើនដែលទទួលបន្ទុកផ្នែកមេរោគអេដស៍ និងអាហារូបត្ថម្ភនៅកម្ពុជា ហើយស្របតាមគោលនយោបាយ និងគោលគំនិតថ្មីៗពាក់ព័ន្ធនឹងមេរោគអេដស៍ និងអាហារូបត្ថម្ភ។ កិច្ចសម្របសម្រួលនេះត្រូវបានដឹកនាំដោយ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ រួមសហការជាមួយ ក្រុមការងារស្នូលទទួលបន្ទុកផ្នែកអាហារូបត្ថម្ភសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍។ ការគាំទ្រផ្នែកបច្ចេកទេសត្រូវបានផ្តល់ដោយកម្មវិធីស្បៀងអាហារពិភពលោកកម្ពុជា ដោយមានការគាំទ្រពីការិយាល័យប្រចាំតំបន់អាស៊ីនៃកម្មវិធីស្បៀងអាហារពិភពលោក និងការគាំទ្រពីមូលនិធិសប្បុរសរបស់ UNAIDS។
ដោយយល់ឃើញអំពីសារៈសំខាន់របស់អាហារូបត្ថម្ភ នៅក្នុងការថែទាំឲ្យបានទូលំទូលាយដល់អ្នករស់នៅជាមួយមេរោគអេដស៍«កញ្ចប់សម្ភារៈអាហារល្អ» ជាមួយ នឹងសៀវភៅណែនាំសម្រាប់អ្នកសម្របសម្រួល ត្រូវបានរៀបរៀងឡើងសម្រាប់បុគ្គលិកឯកទេសសុខាភិបាល បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល ក្រុមការងារថែទាំតាមផ្ទះ និងក្រុមជួយខ្លួនឯង ដែលផ្តល់ការអប់រំ និងគាំទ្រផ្នែកអាហារូបត្ថម្ភ ដល់មនុស្សពេញវ័យ កុមារ និងសហគមន៍ដែលរស់នៅជាមួយអ្នកផ្ទុក និងរងការប៉ះពាល់ដោយសារមេរោគអេដស៍។ សៀវភៅណែនាំសម្រាប់អ្នកសម្របសម្រួល ត្រូវបានរៀបរៀងឡើងសម្រាប់បុគ្គលិកឯកទេសសុខាភិបាល បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល ក្រុមការងារថែទាំតាមផ្ទះ និងក្រុមជួយខ្លួនឯង ដែលផ្តល់ការអប់រំ និងគាំទ្រផ្នែកអាហារូបត្ថម្ភ ដល់មនុស្សពេញវ័យ កុមារ និងសហគមន៍ដែលរស់នៅជាមួយអ្នកផ្ទុក និងរងការប៉ះពាល់ដោយសារមេរោគអេដស៍។
ដៃគូសហការរបស់យើង
© 2017, រក្សាសិទ្ធិគ្រប់យ៉ាង – សៀវភៅកញ្ចប់សម្ភារៈអាហារល្អ