logo
logo

មេរៀនទី១៖ សេចក្តីផ្តើមនៃ“កញ្ចប់សម្ភារៈអាហារល្អ” (Participant KH)

Want create site? With Free visual composer you can do it easy.

សេចក្តីផ្តើម

“កញ្ចប់សម្ភារៈអាហារល្អ” នេះគឺជាសម្ភារៈសម្រាប់អប់រំផ្តល់ប្រឹក្សាដោះស្រាយបញ្ហា និងផ្លាស់ប្តូរការប្រព្រឹត្តដែលអាចជួយឱ្យអ្នកផ្តល់ប្រឹក្សាប្រើប្រាស់ដើម្បីជួយអ្នករស់នៅជាមួយមេរោគអេដស៍ក្នុងការកំណត់ និងស្វែងរកដំណោះស្រាយអនុវត្តន៍សំខាន់ៗសម្រាប់បញ្ហាប្រឈមនានាចំពោះសុខភាព និងអាហារដែលពួកគេជួបរាល់ថ្ងៃ។

គោលបំណងនៃកញ្ចប់សម្ភារៈអាហារល្អ

គោលបំណងនៃ“កញ្ចប់សម្ភារៈអាហារល្អ”គឺដើម្បីជួយដល់អ្នករស់នៅជាមួយមេរោគអេដស៍ឱ្យចេះរៀបចំផែនការអាហារពេលប្រកបដោយសារធាតុបំប៉ន និងភេសជ្ជៈដែលពួកគេរកបានដើម្បីឱ្យពួកគេអាចរក្សាទម្ងន់រាងកាយបានល្អធម្មតា និងទប់ទល់នឹងការឆ្លងរោគផ្សេងៗ។ កញ្ចប់សម្ភារៈនេះនឹងជួយដល់អ្នកផ្ទុកមេរោគអេដស៍ ឱ្យរៀនពីរបៀបគ្រប់គ្រងរោគសញ្ញានៃជំងឺផ្សេងៗដោយការទទួលទានអាហារ និងភេសជ្ជៈបានសមស្រប និងរក្សាររបៀបរស់នៅប្រកបដោយសុខភាពល្អ។

ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនដែលមានផ្ទុកមេរោគអេដស៍ព្រមទាំងកុមារដែលប្រឈមនឹងការឆ្លងមេរោគអេដស៍ និងកុមារដែលបានឆ្លងមេរោគអេដស៍កំពុងប្រឈមយ៉ាងខ្លាំងនឹងបញ្ហាកង្វះអាហាររូបត្ថម្ភ និងមានតម្រូវការអាហាររូបត្ថម្ភបន្ថែមទៀត។ កញ្ចប់សម្ភារៈនេះនឹងជួយឱ្យស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនដែលមានផ្ទុកមេរោគអេដស៍ព្រមទាំងកូនៗរបស់ពួកគេមានជម្រើសអាចទទួលទានអាហារដែលមានសារជាតិចិញ្ចឹម(អាហារ និងភេសជ្ជៈ)នៅក្នុងដំណាក់កាលនោះ។

ក្រុមគោលដៅចម្បងសម្រាប់ទទួលការផ្តល់ប្រឹក្សាអំពីអាហាររូបត្ថម្ភ

ក្រុមគោលដៅចម្បងសម្រាប់កញ្ចប់សម្ភារៈនេះមានបីក្រុម។ ក្រុមទីមួយអ្នករស់នៅជាមួយមេរោគអេដស៍ ដែលជាមនុស្សពេញវ័យមានសុខភាពល្អមធ្យម និងរស់នៅធម្មតា។ កញ្ចប់សម្ភារៈនេះបង្កើតឡើងដើម្បីជួយឱ្យអ្នកទាំងនេះមានសុខភាពល្អថេរ និងបន្តរស់នៅជាមួយក្រុមគ្រួសារ និងសហគមន៍របស់ពួកគេឱ្យបានកាន់តែប្រសើរឡើង។ អាហាររូបត្ថម្ភមានសារៈសំខាន់ណាស់សម្រាប់អ្នកដែលមានផ្ទុកមេរោគអេដស៍ទោះបីពួកគេមិនស្ថិតក្នុងសភាពឈឺធ្ងន់ក៏ដោយព្រោះការទទួលទានអាហាររូបត្ថម្ភល្អជួយឱ្យរាងកាយមាំមួនល្អ។ សារពាង្គកាយមានភាពប្រសើរក្នុងការទប់ទល់នឹងការឆ្លងរោគ និងពន្យាដំណើរនៃការវិវឌ្ឍន៍ពីមេរោគអេដស៍ទៅជាជំងឺអេដស៍។ អាហាររូបត្ថម្ភល្អមានសារៈសំខាន់ណាស់សម្រាប់អ្នកទើបឆ្លងមេរោគអេដស៍។ ការអប់រំ និងការផ្តល់ប្រឹក្សាអំពីអាហាររូបត្ថម្ភនៅដំណាក់កាលដំបូងនេះអាចជួយឱ្យអ្នកនោះមានឱកាសបង្កើតនូវទម្លាប់បរិភោគស្អាតមានសកម្មភាពទៅរកអាហារដែលអាចរកបាន និងទទួលយកនូវការអនុវត្តន៍ទាំងឡាយដែលប្រកបដោយសុខភាព។

ក្រុមគោលដៅទីពីរគឺស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលកំពុងបំបៅដោះកូនដែលមានផ្ទុកមេរោគអេដស៍។ ការទទួលទានអាហាររូបត្ថម្ភដែលមានសារធាតុចញ្ចឹមគ្រប់គ្រាន់មានសារៈសំខាន់ណាស់ចំពោះមាតា និងទារកទាំងនៅមុនពេលចាប់កំណើតក្នុងពេលមានផ្ទៃពោះ និងក្នុងអំឡុងពេលកំពុងបំបៅដោះកូន(ការផលិតទឹកដោះ)។ មា​​​តា​​​​​ដែល​​​​​​​​បាន​​​​ទទួលទានអាហាររូបត្ថម្ភដែលមានសារធាតុចញ្ចឹមគ្រប់គ្រាន់ នឹងធ្វើឱ្យទារកដែលចាប់កំណើតមកមានសុខភាពល្អ និងគ្រប់ទម្ងន់ត្រឹមត្រូវហើយការប្រឈមនឹងគ្រោះថ្នាក់ចំពោះមាតុភាពមានកម្រិតទាបរួមបញ្ចូលទាំងការចម្លងមេរោគអេដស៍ពីម្តាយទៅកូនផងដែរ។ ដោយសារតែការមានផ្ទៃពោះម្តងៗទាមទារឱ្យសារពាង្គកាយស្ត្រីជាមាតាត្រូវការអាហារដែលមានសារជាតិចិញ្ចឹមជាច្រើនដូច្នេះស្ត្រីជាមាតាដែលបានឆ្លងមេរោគអេដស៍ ទំនងជានឹងខ្វះអាហាររូបត្ថម្ភក្នុងអំឡុងពេលមានផ្ទៃពោះប្រសិនបើពួកគេមិនបានទទួលទានអាហារដែលមាន ថាមពល និងសារជាតិចិញ្ចឹមគ្រប់គ្រាន់។ ការបង្កើនតម្រូវការថាមពលក្នុងអំឡុងពេលបំបៅដោះកូនក៏អាចពន្លឿនល្បឿននៃការស្រកទម្ងន់របស់ស្ត្រីជាមាតាដែលផ្ទុកមេរោគអេដស៍ហើយបំបៅដោះកូនផងដែរ។ ការត្រូវការថាមពលបន្ថែមរបស់សារពាង្គកាយព្រមទាំងការឆ្លងជំងឺផ្សេងៗនឹងពង្រីកទំហំនៃការប្រឈមនឹងកង្វះអាហាររូបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលបំបៅដោះកូនដែលមានផ្ទុកមេរោគអេដស៍។

ក្រុមគោលដៅទីបីគឺទារកប្រឈមនឹងការឆ្លងមេរោគអេដស៍ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា និងកុមារដែលងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍។ ទារក និងកុមារកំពុងតែស្ថិតក្នុងវ័យលូតលាស់ហើយរាងកាយរបស់ពួកគេព្យាយាមលូតលាស់ធំធាត់គ្រប់ពេលវេលា។ការលូតលាស់ល្អនៃរូបរាងកាយមានសារៈសំខាន់ចំពោះការវិវឌ្ឍន៍ខួរក្បាលដែលការវិវឌ្ឍន៍នេះនឹងត្រូវបន្តរហូតដល់ពួកគេក្លាយជាមនុស្សពេញវ័យ។ ការលូតលាស់ល្អចំពោះទារក និងកុមារនឹងធ្វើឱ្យពួកគេឈានចូលក្នុងវ័យជំទង់ដែលមាន រាងកាយលូតកម្ពស់ជាអតិបរមា និងមានឆ្អឹងរឹងមាំល្អ។គ្រប់កុមារទាំងអស់ត្រូវការ អាហាររូបត្ថម្ភគ្រប់គ្រាន់ដើម្បីការលូតលាស់ និងការវិវឌ្ឍន៍នៃរាងកាយ។ហើយអាហាររូបត្ថម្ភនេះក៏មានសារៈ​​សំខាន់ខ្លាំងណាស់ដែរចំពោះទារកដែលប្រឈមនឹងការឆ្លងមេរោគអេដស៍កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា និងកុមារងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍។ កុមារទាំងនេះងាយរងគ្រោះនឹងជំងឺកុមារផ្សេងៗកង្វះអាហាររូបត្ថម្ភនិងរាងកាយមិនមានការលូតលាស់ល្អ។វាក៏មិនខុសគ្នានឹងមនុស្សពេញវ័យដែរកុមារដែលផ្ទុកមេរោគអេដស៍អាចនឹងពិបាកក្នុងការទទួលទានដោយសារតែពួកគាត់បាត់បង់ចំណង់បរិភោគឬក៏ដោយសារតែលេចចេញនូវរោគសញ្ញាជំងឺមួយចំនួនទៀតដូចជាអាការចង្អោរក្អួត ឈឺក្នុងមាត់ និងផ្សិតក្នុងមាត់។ ដោយសារកត្តាទាំងនេះធ្វើឱ្យសារពាង្គកាយកុមារដែលផ្ទុកមេរោគអេដស៍កាត់បន្ថយការបរិភោគអាហារស្ត្រីជាមាតា និងអ្នកថែកុមារគ្រប់រូបចាំបាច់ត្រូវមានការណែនាំ និងការលើកទឹកចិត្តក្នុងការអនុវត្តន៍តាមវិធីសាស្ត្រចិញ្ចឹមបីបាច់ដ៏ត្រឹមត្រូវសមស្រប ដើម្បីធានាឱ្យកូនៗរបស់ពួកគេបង្កើនការបរិភោគអាហារទាំងក្នុងអំឡុងពេលមានជំងឺ និងពេលជាសះស្បើយ។

មនុស្សពេញវ័យ និងកុមារដែលកំពុងឈឺធ្ងន់ដោយសារជំងឺអេដស៍ និងកំពុងសម្រាកនៅលើគ្រែមិនត្រូវបានរាប់បញ្ចូលក្នុងកញ្ចប់សម្ភារៈនេះទេ។ ក្រុមគោលដៅទាំងនេះតម្រូវឱ្យមានការផ្តល់ដំបូន្មានយ៉ាងជាក់លាក់បំផុតអំពីអាហាររូបត្ថម្ភ និងមេរោគអេដស៍ដែលមិនបានដាក់បញ្ចូលក្នុងកញ្ចប់សម្ភារៈនេះឡើយ។

Did you find apk for android? You can find new Free Android Games and apps.