logo
logo

មេរៀនទី៤ មនុស្សមាត្រវិធី ការវាស់រាងកាយដើម្បីប៉ាន់ប្រមាណបញ្ហាកង្វះអាហារូបត្ថម្ភ (Participant KH)

Want create site? With Free visual composer you can do it easy.

ការវាយតម្លៃបញ្ហាកង្វះអាហាររូបត្ថម្ភរបស់មនុស្សពេញវ័យ (ស្ត្រីគ្មានផ្ទៃពោះ និងស្ត្រីសម្រាលកូនរួចបន្ទាប់ពី៦ខែ)

សន្ទស្សន៍ម៉ាស់រាងកាយ

ដើម្បីវាយតម្លៃពីស្ថានភាពអាហារូបត្ថម្ភរបស់អ្នកផ្ទុកមេរោគអេដស៍ដែលជាមនុស្សពេញវ័យយើងត្រូវតែដឹងពីទម្ងន់ និងកម្ពស់របស់ពួកគេ។ ប្រសិនបើយើងដឹងទម្ងន់ និងកម្ពស់របស់បុគ្គលម្នាក់ពេលនោះយើងអាចប៉ាន់ស្មានសន្ទស្សន៍ម៉ាស់រាកាយរបស់ពួកគេដើម្បីចង់ដឹងថាតើទម្ងន់របស់គេស្ថិតក្នុងលំដាប់ថ្នាក់ធម្មតា ឬទេ។ សន្ទស្សន៍ម៉ាស់រាងកាយគឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីប៉ាន់ប្រមាណថាតើមនុស្សពេញវ័យម្នាក់មានបញ្ហាកង្វះ អាហាររូបត្ថម្ភ ឬអត់។ សន្ទស្សន៍ម៉ាស់រាងកាយមិនអាចប្រើចំពោះស្ត្រីមានផ្ទៃពោះបានឡើយព្រោះទម្ងន់របស់ស្ត្រីមាន ផ្ទៃពោះនឹងពាក់ព័ន្ធដល់ការលូតលាស់របស់ទារក និងការផ្លាស់ប្តូររូបអំឡុងពេលមានផ្ទៃពោះ។ ការវាស់ប្រវែងពាក់កណ្តាលដើមដៃជាវិធីសាស្ត្រដែលត្រូវគេណែនាំឱ្យប្រើជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលទើបសម្រាលកូនបានអំឡុង ៦ខែ។

របៀបវាស់កម្ពស់ត្រឹមត្រូវ

  • គ្មានពាក់ស្បែកជើង
  • ឈរឱ្យត្រង់
  • មុខមើលត្រង់ទៅមុខ
  • ដាក់ជើងទន្ទឹមគ្នា
  • កែងជើងទល់នឹងជញ្ជាំង
  • ក្បាលខាងក្រោយ ទល់នឹងជញ្ជាំង
  • គ្មានក្រមាជួតក្បាល មួក និង/ឬគ្រឿងលម្អសក់។

របៀបថ្លឹងទម្ងន់ត្រឹមត្រូវ

  • ភ្នែកជញ្ជីងនៅត្រង់ចំណុចសូន្យ
  • គ្មានពាក់ស្បែកជើង
  • ស្លៀកសំលៀកបំពាក់ដែលមានទម្ងន់ស្រាល
  • ត្រូវយកចេញរបស់ធ្ងន់ៗដែលមាននៅក្នុងហោប៉ៅ
  • ឈរឱ្យស្ងៀមនៅចំកណ្តាលផ្ទៃជញ្ជីងដោយគ្មានកាន់របស់អ្វី ឬក៏កាន់នរណាម្នាក់ដើម្បីទប់លំនឹង
  • ជញ្ជីងចាំបាច់ត្រូវដាក់នៅលើដីដែលមានផ្ទៃរាបស្មើ

រូបមន្តសម្រាប់គណនាសន្ទស្សន៍ម៉ាស់រាងកាយ

សម្គាល់៖ រូបមន្តសម្រាប់គណនាសន្ទស្សន៍ម៉ាស់រាងកាយតម្រូវឱ្យកម្ពស់ត្រូវបានវាស់ខ្នាតជាម៉ែត្រ។ បើកម្ពស់ត្រូវបានវាស់ខ្នាតជាសង់ទីម៉ែត្រត្រូវបំលែងទៅជាម៉ែត្រជាមុនសិន ដោយចែកនឹង១០០។

ចំណាត់ថ្នាក់ជាអន្តរជាតិរបស់អង្គការសុខភាពពិភពលោក (WHO) ចំពោះកម្រិត អាហារូបត្ថម្ភរបស់មនុស្សពេញវ័យដោយប្រើសន្ទស្សន៍ម៉ាស់រាងកាយ៖

ចំណាត់ថ្នាក់ទម្ងន់

ចំណាត់ថ្នាក់ BMI (គ.ក/ម៉ែត្រការេ)

ទម្ងន់មិនគ្រប់

តិចជាង ១៨.៥

ទម្ងន់ធម្មតា

ចន្លោះពី ១៨.៥ – ២៤.៩៩

លើសទម្ងន់

ចាប់ពី ២៥ ឡើងទៅ

ធាត់ជ្រុល

ចាប់ពី ៣០ ឡើងទៅ

ចំណាត់ថ្នាក់កង្វះអាហារូបត្ថម្ភ

សន្ទស្សន៍ម៉ាស់រាងកាយតូចជាង១៨.៥

កង្វះអាហារូបត្ថម្ភតិចតួច

ចន្លោះពី ១៧.០០ – ១៨.៤៩

កង្វះអាហារូបត្ថម្ភមធ្យម

ចន្លោះពី ១៦.០០ – ១៦.៩៩

កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

តិចជាង ១៦.០០

ប្រភព៖អង្គការសុខភាពពិភពលោក(WHO) 2006
http://apps.who.int/bmi/index.jsp?introPage=intro_3.html

ជំហានសម្រាប់ប្រើតារាងសន្ទស្សន៍ម៉ាស់រាងកាយ (BMI)

  1. រកកម្ពស់របស់មនុស្សនៅក្នុងតារាងជួរឈរខាងឆ្វេងបំផុត
  2. រកទម្ងន់របស់មនុស្សនៅជួរដេកខាងលើ
  3. ប្រើម្រាមដៃ ឬវត្ថុដែលមានគែមត្រង់ (ដូចជាខ្មៅដៃ ឬគែមក្រដាសដើម្បីអូសតាមបន្ទាត់ដែលរត់ពីឆ្វេងទៅស្តាំ ត្រង់ចំនុចកម្ពស់)
  4. ស្រម៉ៃថាមានបន្ទាត់ត្រង់មួយទៀតដែលរត់ពីលើចុះក្រោម ត្រង់ចំនុចទម្ងន់
  5. មើលលេខនៅត្រង់ចំណុចប្រសព្វរវាងបន្ទាត់ទាំងពីរ។ នេះគឺជាសន្ទស្សន៍ម៉ាស់រាងកាយរបស់គាត់។
  6. ប្រសិនបើបន្ទាត់ពីរនោះជួបគ្នានៅចន្លោះលេខចំនួន២ សន្ទស្សន៍ម៉ាស់រាងកាយ គឺជាចំនួនដែលនៅចន្លោះលេខទាំងពីរ ឬយកលេខដែលតូចជាងគេ បូកនឹង០.៥ (ឧទាហរណ៍ បើនៅចន្លោះ១៩ និង២០ BMI គឺ ១៩.៥) ប៉ុន្តែបើលេខទាំងពីរដូចគ្នា (ឧទាហរណ៍ ១៩ និង១៩ BMI គឺស្មើនឹង ១៩)។
  7. ប្រសិនជាបន្ទាត់ពីរជួបគ្នាត្រង់ចំណុចកណ្តាលនៃលេខចំនួន៤ BMI គឺជាចំនួនដែលនៅចន្លោះលេខដែលតូចជាងគេ និងលេខដែលធំជាងគេបំផុត (ឧទាហរណ៍ បើនៅចន្លោះនៃ៤លេខ ១៩ ២០ ២០ និង២០ នោះ BMI គឺលេខដែលនៅចន្លោះ ១៩ និង២០ គឺ១៩.៥)។ បើនៅចន្លោះលេខ ២៣ ២៤ ២៥ និង២៦ នោះ BMI គឺនៅចន្លោះលេខ២៣ និង២៦ គឺលេខ ២៤.៥។

សម្គាល់៖ តារាងសន្ទស្សន៍ម៉ាស់រាងកាយគណនាសន្ទស្សន៍ម៉ាស់រាងកាយផ្អែកលើខ្នាតទម្ងន់ជាគីឡូក្រាម និងខ្នាតកម្ពស់ជាសង់ទីម៉ែត្រ ដូច្នេះអ្នកមិនចាំបាច់បម្លែងខ្នាតកម្ពស់ទៅជាម៉ែត្រទេ។

រង្វាស់ពាក់កណ្តាលដើមដៃ MUAC

“MUAC” គឺជាពាក្យកាត់របស់ Mid Upper Arm Circumference (រង្វាស់ពាក់កណ្តាលដើមដៃ)។ វាគឺជាប្រវែងពាក់កណ្តាលដើមដៃខាងឆ្វេង។ វាត្រូវបានគេវាស់នៅចំណុចពាក់កណ្តាលនៃចន្លោះចុងនៃស្មា និងកែងដៃ។

MUAC គឺជាវិធីវាស់ដែលលឿន និងងាយស្រួលក្នុងការដឹងពីកង្វះអាហារូបត្ថម្ភ។ ដៃដែលស្គមតូចបង្ហាញពីកង្វះអាហារូបត្ថម្ភ ដូច្នេះ MUACគឺជាសូចនាករណ៍ដ៏ល្អដែលបង្ហាញពីបរិមាណប្រូតេអ៊ីនដែលមានផ្ទុកនៅក្នុងរាងកាយ។ ម៉ាស់សាច់ដុំត្រូវបានគេដឹងថាមានសារៈសំខាន់ក្នុងការរក្សារាល់មុខងារទាំងឡាយរបស់រាងកាយ និងការប្រឆាំងនឹងការឆ្លងជំងឺផ្សេងៗ។ គេអាចប្រើMUAC ដើម្បីធ្វើការវាស់ស្ទង់កុមារភ្លាមៗ។ យើងមិនអាចប្រើ MUAC ដើម្បីវាស់កង្វះអាហារូបត្ថម្ភសម្រាប់ទារកក្រោមអាយុ៦ខែនោះទេ ព្រោះយើងេពុំមានខ្នាតក្រិតសម្រាប់ទារកក្នុងក្រុមអាយុនេះទេ។

ជំហានក្នុងការវាស់ MUAC

១- ស្វែងរកចំណុចកណ្តាល

គេតែងតែវាស់ MUAC លើដៃខាងឆ្វេង។ កំណត់ទីតាំងចំណុចចុងស្មា (លេខ២ ក្នុងរូបភាព) ហើយគូសចំណាំដោយប្រើប៊ិចពណ៌/ប៊ិចសរសេរ។ បន្ទាប់មក ត្រូវរកចុងកែងដៃ (លេខ៣) ដោយត្រូវបត់កែងដៃនិងគូរចំណាំចំណុចនោះ។

នៅពេលដែលបានរកឃើញចំណុចទាំងពីរសូមប្រើម៉ែត្រវាស់ពីចុងស្មា (លេខ៤) ទៅចុងកែងដៃ ដោយទុកឱ្យកែងដៃនៅបត់ (លេខ៥)។ យកប៊ិចសរសេរ/ប៊ិចគូសចំណុចកណ្តាល (លេខ៦)។

២- វាស់ MUAC

ដាក់ដៃឱ្យត្រង់ចុះក្រោមទាញម៉ែត្រវាស់ដៃនៅក្បែរចំណុចកណ្តាលដែលបានគូសចំណាំ (លេខ៧)។

ម៉ែត្រវាស់ MUAC មានពីរប្រភេទ។ ប្រភេទទី១ មានគំនូសពណ៌ ក្រហម លឿង និងបៃតង។ សម្រាប់ម៉ែត្រនេះ ត្រូវរំកិលចុងខ្សែម៉ែត្រឱ្យដល់ចំណុចបើកទី១ និងបន្ទាប់មក ចំណុចបើកទី២។ រង្វាស់នៃ MUAC ត្រូវបានបង្ហាញដោយពណ៌ តាមកញ្ចក់បង្ហាញទិន្នន័យត្រង់ចំណុចដែលសញ្ញាព្រួញទាំងពីរជួបគ្នា។

ម៉ែត្រប្រភេទទី២មានលេខ ដោយលេខនេះគឺជំនួសឱ្យពណ៌ដែលមាននៅលើម៉ែត្រប្រភេទទី១។ ដាក់ចុងខ្សែម៉ែត្រតាមចំណុចបើកទី១ និងទី២ បន្ទាប់មក ចំណុចបើកទី៣។ រង្វាស់គឺជាលេខនៅក្នុងប្រអប់ អាចមើលឃើញនៅចំណុចកណ្តាលនៃកញ្ចក់បង្ហាញទិន្នន័យ។ គ្រប់សញ្ញាព្រួញទាំងអស់នឹងចង្អុលទៅក្នុងកញ្ចក់បង្ហាញទិន្នន័យនៃរង្វាស់។

៣- កត់ត្រា MUAC ឱ្យបានត្រឹមត្រូវ

ត្រូវកត់ត្រារង្វាស់កៀកនឹង១ ម.ម។ អ្នកចាំបាច់ ត្រូវតែប្រយ័ត្នចំពោះរការរឹតម៉ែត្រ។ ចូរព្យាយាមកាន់ម៉ែត្រឱ្យតឹងល្មមជាប់នឹងស្បែក ប៉ុន្តែមិនត្រូវឱ្យរឹតតឹងទេ។ ម៉ែត្រតឹងពេក (រូបលេខ៨) ស្បែកត្រូវរឹបខ្លាំង ឬក៏ធូរពេក (លេខ៩) នៅត្រង់កន្លែងដែលម៉ែត្រមិនប៉ះនឹងស្បែកនឹងធ្វើឱ្យការវាស់វែងមិនបានត្រឹមត្រូវ។ ខាងក្រោមគឺជាចំណាត់ថ្នាក់MUAC។

MUAC

ចំណាត់ថ្នាក់

តូចជាង ១៩.០ ស.ម

កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

ធំជាងឬស្មើ១៩.០ – តិចជាង២២.០ស.ម

កង្វះអាហារូបត្ថម្ភមធ្យម

ធំជាងឬស្មើ២២.០ – តិចជាង២៣.០ ស.ម

កង្វះអាហារូបត្ថម្ភតិចតួច

ចាប់ពី២៣ស.ម ឡើងទៅ

ធម្មតា

ប្រភព៖ Tumilowicz, A. ២០១០។ ការណែនាំអំពីការត្រួតពិនិត្យសេវាអាហារ និងអាហារូបត្ថម្ភក្នុងចំណោម មនុស្សជំទង់ និងមនុស្សពេញវ័យរស់នៅជាមួយមេរោគអេដស៍។ ទីក្រុងវ៉ាស៊ីនតោនឌីស៊ី៖ គម្រោងរបស់អង្គការហ៉្វាន់តាស្តីពីជំនួយយបច្ចេកទេសអាហារូបត្ថម្ភ និងស្បៀងអាហារភាគពីរ។

រង្វាស់ពាក់កណ្តាលដើមដៃសម្រាប់ស្ត្រីមានផ្ទៃពោះ

គេមិនប្រើសន្ទស្សន៍ម៉ាស់រាងកាយ (BMI) ដើម្បីតាមដានស្ត្រីមានផ្ទៃពោះទេ ព្រោះទម្ងន់របស់ស្ត្រីនឹងមានការប្រែប្រួល ដោយសារតែការលូតលាស់របស់ទារកក្នុងផ្ទៃ។

MUAC នៅថេរពេញរយៈកាលនៃការមានផ្ទៃពោះ ហើយវាមិនរងឥទ្ធិពលពីអាយុរបស់ទារកក្នុងផ្ទៃឡើយ។ វាគឺជាសូចនាករណ៍ដ៏ល្អមួយបង្ហាញពីបញ្ហាកង្វះអាហារូបត្ថម្ភ គ្រប់ដំណាក់កាលទាំងអស់នៃការមានផ្ទៃពោះ ដោយមិនចាំបាច់ត្រូវការព័ត៌មានអំពីអាយុម្តាយនោះឡើយ។ ការវាស់ MUAC ចំណាយប្រាក់តិចត្រូវការតែឧបករណ៍តិច និងងាយក្នុងការវាស់។

ត្រូវត្រួតពិនិត្យថាតើឧបករណ៍រង្វាស់ពាក់កណ្តាលដើមដៃប្រភេទណាដែលអ្នកកំពុងប្រើ។ មានឧបករណ៍រង្វាស់ដើមដៃផ្សេងៗគ្នាសម្រាប់មនុស្សពេញវ័យ និងកុមារ។ ឧបករណ៍រង្វាស់ដើមដៃកុមារ មិនត្រូវបានគេប្រើប្រាស់ទៅលើមនុស្សពេញវ័យឡើយ។

រង្វាស់ពាក់កណ្តាលដើមដៃសម្រាប់កុមារ

ចំណាត់ថ្នាក់MUACថ្មី សម្រាប់កុមារអាយុ៦-៥៩ខែ៖

ពណ៌ក្រហម

០-តិចជាង១១.៥ស.ម

កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

ពណ៌លឿង

ធំជាងឬស្មើ១១.៥ – តិចជាងឬស្មើ១២.៥ស.ម

កង្វះអាហារូបត្ថម្ភមធ្យម

ពណ៌បៃតង

ធំជាង១២.៥ស.មឡើងទៅ

លូតលាស់ល្អ

ប្រភព៖ អង្គការសុខភាពពិភពលោក២០០៩។ គោលការណែនាំសម្រាប់យន្តការរួមចំពោះការថែទាំអាហារូបត្ថម្ភ សម្រាប់កុមារដែលរស់នៅជាមួយមេរោគអេដស៍ (អាយុ៦ខែ–១៤ឆ្នាំ)

ចំណាត់ថ្នាក់MUACចាស់សម្រាប់កុមារអាយុ៦-៥៩ខែ៖

ពណ៌ក្រហម

០-តិចជាង១១.០ស.ម

កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

ពណ៌លឿង

ធំជាងឬស្មើ១១.0 – តិចជាងឬស្មើ១២.៥ស.ម

កង្វះអាហារូបត្ថម្ភមធ្យម

ពណ៌បៃតង

ធំជាង១២.៥ស.មឡើងទៅ

លូតលាស់ល្អ

ប្រភព៖ អង្គការសុខភាពពិភពលោក២០០៩។ គោលការណែនាំសម្រាប់យន្តការរួមចំពោះការថែទាំអាហារូបត្ថម្ភ សម្រាប់កុមារដែលរស់នៅជាមួយមេរោគអេដស៍ (អាយុពី ៦ខែ–១៤ឆ្នាំ)

មានកន្លែងជាច្រើននៅបន្តប្រើម៉ែត្រដែលមានចំណុចខ្នាតចាស់នៅឡើយ ហើយម៉ែត្រ MUAC ដែលអ្នកកំពុងប្រើក៏ប្រហែលជានៅមានចំណុចខ្នាត់ចាស់នៅឡើយដែរ។

ការវាយតម្លៃស្ថានភាពអាហារូបត្ថម្ភរបស់ទារកអាយុ០–៦ខែ

ទារកអាយុតិចជាង៦ខែ ជាទូទៅគេមិនធ្វើការវាស់វែងដោយប្រើមនុស្សមាត្រវិធីទេ ក្រៅពី ទម្ងន់ពេលកើត និងការមើលឃើញជាក់ស្តែង ដូចជា ស្គមស្គាំង ឬក៏ ហើម។ ការវាយតម្លៃស្ថានភាពអាហារូបត្ថម្ភសម្រាប់ទារកក្នុងក្រុមអាយុនេះគឺធ្វើឡើងដោយផ្អែកលើសញ្ញាណវេជ្ជសាស្ត្រ (ឧ. ហើម ស្គមស្គាំង ខ្សោយពេកមិនអាចបៅបាន មិនឡើងទម្ងន់ទោះបីទទួលបានអាហារក៏ដោយ) និងកត្តាគ្រោះថ្នាក់ផ្សេងៗទៀត (ឧទាហរណ៍ ពុំមានទឹកដោះគ្រប់គ្រាន់ ម្តាយមិននៅជាមួយ)។

ប្រសិនបើមានសញ្ញាណវេជ្ជសាស្ត្រ ឬកត្តាគ្រោះថ្នាក់ទាំងនេះ គេអាចប្រើប្រាស់ ទម្ងន់ធៀបនឹងប្រវែង ដើម្បីធ្វើការវាស់វែងកង្វះអាហារូបត្ថម្ភសម្រាប់ទារកក្នុងក្រុមអាយុ ០-៦ខែនេះ។ គេក៏អាចប្រើប្រាស់ ទម្ងន់ធៀបនឹងអាយុ ផងដែរ ដើម្បីសិក្សាមើលថា តើការកើនទម្ងន់របស់ទារកគ្រប់គ្រាន់ដែរឬទេ ជាពិសេសបើធនធានមានកំណត់ និងមិនអាចវាស់វែងប្រវែងកុមារបាន។ នៅក្នុងករណីរពាក់ព័ន្ធនឹងមេរោគអេដស៍ វាមានសារៈសំខាន់ណាស់ដែលត្រូវធ្វើការតាមដានបន្ថែមទៅលើទារក ០-៦ខែ ដោយរាប់បញ្ចូលនូវកត្តាគ្រោះថ្នាក់បន្ថែម គឺ លទ្ធភាពចម្លងមេរោគអេដស៍ដល់កូន និងម្តាយឈឺ។ ការតាមដានដោយហ្មត់ចត់ទៅលើកម្តាយ និងទារកពី ០-៦ខែ គួរតែអាចកំណត់រកឃើញកត្តាគ្រោះថ្នាក់ដោយសារការលូតលាស់ខ្សោយ។ គេគួរធ្វើការពិនិត្យការហើម ទៅលើកុមារគ្រប់គ្នា មិនត្រឹមតែទារកអាយុក្រោម ៦ ខែប៉ុណ្ណោះទេ។

ដើម្បីវាស់ការហើមត្រូវកាន់ជើងកុមារដាក់លើប្រអប់ដៃរបស់អ្នក ហើយដាក់មេដៃរបស់អ្នកនៅលើខ្នងជើងកុមារ។ សង្កត់មេដៃលើខ្នងជើងទាំង២ថ្នមៗ រយៈពេល៣វិនាទី (ដើម្បីឱ្យដឹងថា៣វិនាទី ត្រូវនិយាយថា ១០១ ១០២ និង១០៣ រួចដកមេដៃចេញ)។ បើឃើញមានស្នាមខូងជាប់នៅលើខ្នងជើងទាំងសងខាង នោះបញ្ជាក់ថាកុមារមានសភាពហើម ហើយត្រូវបញ្ជូនទៅអ្នកជំនាញភ្លាម។ ត្រូវប្រាកដថាអ្នកពិនិត្យការហើមដែលមាននៅលើជើងទាំងពីរ និងកត់ព័ត៌មានដាក់ក្នុងទម្រង់តាមដានរបស់អ្នកផ្តល់ប្រឹក្សា។ វាមានសារៈសំខាន់ក្នុងការតេស្តជើងទាំងសងខាង ព្រោះប្រសិនបើហើមនៅលើជើងតែម្ខាងនោះ វាមិនមែនជាបញ្ហាអាហារូបត្ថម្ភឡើយ។

foot1

ការវាស់ ប្រវែង ឬកម្ពស់ និងទម្ងន់កុមារដែលមានអាយុ៦–៥៩ខែ

វិធីសាស្ត្រវាស់វែងប្រវែង ទម្ងន់ និងកម្ពស់ សម្រាប់ក្មេងៗមានភាពខុសគ្នាតិចតួចនឹងរង្វាស់កម្ពស់ និងទម្ងន់មនុស្សពេញវ័យ។ មានការវាស់ពីរបែបសម្រាប់កុមារ –ប្រវែង និងកម្ពស់។ អាស្រ័យទៅនឹង អាយុរបស់កុមារ។

ប្រសិនបើកុមារមានអាយុតិចជាង ២ ឆ្នាំ ការវាស់ប្រវែងកុមារនឹងត្រូវធ្វើឡើង។ ការវាស់នេះអាចធ្វើឡើងដោយប្រើក្តារវាស់ប្រវែងពិសេសមួយ ឬដោយប្រើម៉ែត្រវាស់លើផ្ទៃរាបស្មើ។

ប្រសិនបើកុមារមានអាយុច្រើនជាងពីរឆ្នាំការវាស់កម្ពស់កុមារ នឹងត្រូវធ្វើឡើងដោយឱ្យកុមារឈរឱ្យត្រង់ខ្លួន។ ម៉ែត្រដែលប្រើសម្រាប់វាស់មនុស្សពេញវ័យក៏អាចយកមកប្រើបានដែរឱ្យតែមានក្តារវាស់កម្ពស់ពិសេស។

វិធីសាស្ត្រវាស់វែងប្រវែង ទម្ងន់ និងកម្ពស់សម្រាប់ក្មេងៗមានភាពខុសគ្នាតិចតួចនឹងរង្វាស់កម្ពស់ និងទម្ងន់មនុស្សពេញវ័យ។ មានការវាស់ពីរបែបសម្រាប់កុមារគឺ៖ ប្រវែង និងកម្ពស់ ដែលវាអាស្រ័យទៅតាមអាយុរបស់កុមារ។

ប្រសិនបើកុមារមានអាយុតិចជាង ២ឆ្នាំ គេធ្វើការវាស់ប្រវែង។ ការវាស់នេះអាចធ្វើឡើងដោយប្រើក្តារវាស់ប្រវែងពិសេសមួយ ឬដោយប្រើម៉ែត្រវាស់លើផ្ទៃរាបស្មើ។

ប្រសិនបើកុមារមានអាយុច្រើនជាង ២ឆ្នាំ គេធ្វើការវាស់កម្ពស់កុមារ ដោយឱ្យកុមារឈរឱ្យត្រង់ខ្លួន។ ម៉ែត្រដែលប្រើសម្រាប់វាស់មនុស្សពេញវ័យ ក៏អាចយកមកប្រើវាស់កុមារបានដែរ ឬក៏អាចប្រើប្រាស់ក្តារវាស់កម្ពស់ពិសេស។

យើងថ្លឹងទម្ងន់ វាស់កម្ពស់ និងប្រវែងរបស់កុមារ ដើម្បីយើងអាចគណនា៖

  • ទម្ងន់ធៀបនឹងកម្ពស់ (WFH)៖ រង្វាស់នៃភាពស្គមស្គាំងឬកង្វះអាហារូបត្ថម្ភស្រួចស្រាវ
  • កម្ពស់ធៀបនឹងអាយុ (HFA)៖ រង្វាស់នៃភាពក្រិន ឬកង្វះអាហារូបត្ថម្ភរុាំរ៉ៃ
  • ទម្ងន់ធៀបនឹងអាយុ (WFA)៖ រង្វាស់នៃទម្ងន់ទាប ឬភាពស្គមស្គាំង និងភាពក្រិនរួមគ្នា

មានអង្គភាពជាច្រើនប្រើប្រាស់រង្វាស់ទម្ងន់ធៀបនឹងអាយុ ដែលផ្តល់នូវព័ត៌មានល្អៗមួយចំនួនអំពីទម្ងន់ ប្រសិនបើគេដឹងអាយុកុមារ។ ទោះជាយ៉ាងណាក៏ដោយ គេគួរប្រើរង្វាស់ប្រវែងពាក់កណ្តាលដើមដៃចំពោះកុមារដែលមានអាយុពី ៦ ទៅ ៥៩ ខែនិងស្ត្រីមានផ្ទៃពោះ ព្រមទាំងស្ត្រីដែលទើបសម្រាលកូនរួច។

ក្រៅពីរង្វាស់ប្រវែងពាក់កណ្តាលដើមដៃ គេអាចប្រើកម្ពស់/ប្រវែងធៀបនឹងអាយុ ដើម្បីកំណត់អំពីបញ្ហាកង្វះអាហារូបត្ថម្ភរយៈពេលយូរ(រុាំរ៉ៃ) ដូចជាភាពក្រិន។

ការវាស់ប្រវែងកុមារអាយុក្រោម២ឆ្នាំ

យើងវាស់ប្រវែង ចំពោះកុមារដែលមានអាយុក្រោម ២ ឆ្នាំ។ សូមប្រើក្តាររង្វាស់ដែលមានក្តារ ទម្រក្បាល និងក្តារទម្រជើង។ ប្រសិនបើអ្នកមិនអាចរកក្តាររង្វាស់បាន អ្នកអាចបង្កើតវាមួយដោយខ្លួនឯងដោយប្រើម៉ែត្រវាស់។ ដាក់ម៉ែត្រលាតសន្ធឹងស្មើរ នៅលើបន្ទះក្តារឈើ ក្តារខៀន តុ និងបិទឱ្យជាប់ល្អ។ បន្ទាប់មក អាចប្រើបន្ទះក្តារពីរសន្លឹកដាក់នៅខាងផ្នែកជើង និងខាងផ្នែកក្បាលរបស់កុមារ ខណៈពេលកំពុងវាស់វែង។

ត្រូវប្រាកដថា អ្នកដាក់ក្តារនៅលើផ្ទៃរាបលើតុដែលមានលំនឹង ឬស្មើតុ។ ប្រសិនបើមាន ម្តាយ ឬអាណាព្យាបាលនៅជិត សូមជួយលួងកុមារឱ្យកុមារនៅស្ងៀម។

កុមារគួរត្រូវបានវាស់វែងដោយដោះសំលៀកបំពាក់(ប្រសិនបើសមរម្យ) និងត្រូវក្រាលក្រណាត់លើក្តារ។ ត្រូវយករបស់របរចេញពីក្បាលកុមារ ដូចជា មួក ឬគ្រឿងតុបតែង សក់។ សូមចាំថា ត្រូវដោះស្បែកជើង និងស្រោមជើងចេញ។

អ្នកវាស់គួរមានគ្នាពីរនាក់ ហើយត្រូវមានម្នាក់ឈរនៅផ្នែកខាងក្បាល។ ដាក់កុមារឱ្យដេកផ្ងារ ដោយជួយដាក់ដៃទ្រទ្រក្បាលនៅពេលដាក់ចុះ។ កាន់ក្បាលដោយប្រើដៃទាំងពីរដើម្បីតម្រង់ក្បាលកុមារថ្មមៗ ដើម្បីឲ្យកុមារមើលត្រង់ទៅលើ។ អ្នកវាស់ម្នាក់ទៀត គួរតែឈរនៅចំហៀងក្តាររង្វាស់ ដើម្បីជួយទប់ខ្លួនកុមារ និងទប់ស្មងជើង និងជង្គង់ដើម្បីឱ្យជើងកុមារត្រង់។ បាតជើងកុមារ គួរតែសន្ធឹងនៅលើក្តារទម្រជើង ហើយម្រាមជើងចង្អុលត្រង់ទៅលើ។ ត្រូវវាស់រង្វាស់ប្រវែងឲ្យដល់ខ្នាតមីលីម៉ែត្រ (០.១ ស.ម)និងកត់ត្រាទុក។ នៅពេលដែលកត់ត្រារួច ជួយលើកកុមារចេញពីម៉ែត្រ និងប្រគល់ក្មេងឱ្យទៅម្តាយ ឬអាណាព្យាបាលវិញ។

ការវាស់កម្ពស់កុមារអាយុ ចាប់ពីពី២ ឆ្នាំឡើង

សម្រាប់កុមារដែលមានអាយុចាប់ពី ២ឆ្នាំឡើង កម្ពស់គឺត្រូវវាស់ដោយឱ្យកុមារឈរ។ នេះគឺដូចគ្នានឹងវិធីសាស្ត្រដែលគេប្រើសម្រាប់វាស់កម្ពស់មនុស្សពេញវ័យដែរ។ សូមចាំថា ឱ្យកុមារឈរឱ្យត្រង់ខ្លួន ជើង និងគូថទល់នឹងក្តារ ឬជញ្ជាំង។ ពួកគេគួរតែឈរមើលទៅមុខត្រង់ ដោយដាក់ជើងទន្ទឹមគ្នានៅលើផ្ទៃដី/កំរាលឥដ្ឋរាបស្មើ។

ការថ្លឹងទម្ងន់កុមារ

មានជញ្ជីងជាច្រើនប្រភេទផ្សេងៗគ្នាដែលអាចប្រើដើម្បីថ្លឹងទម្ងន់កុមារដែលមានអាយុពី៦-៥៩ខែ។

ក. ការថ្លឹងទម្ងន់នឹងជញ្ជីងយួរ

មានជញ្ជីងពិសេសសម្រាប់ថ្លឹងកុមារអាយុក្រោម ៥ឆ្នាំដែលខុសគ្នាពីជញ្ជីងបពា្ឈរសម្រាប់ថ្លឹងមនុស្សពេញវ័យ។ ជញ្ជីងទាំងនេះថ្លឹងទម្ងន់កុមារដោយដាក់ពួកគេដេក ឬព្យួរនឹងខ្សែ។ នៅពេលដែលថ្លឹង កុមារត្រូវដោះសំលៀកបំពាក់ (បើសមស្រប) ហើយទ្រាប់ក្រណាត់នៅលើជញ្ជីង។

បន្ទាប់ពីអ្នកបានទ្រាប់ក្រណាត់នៅលើជញ្ជីង ពិនិត្យមើលរង្វាស់នៅលើជញ្ជីងស្មើ “០” ដោយដាក់ជញ្ជីងនៅលើផ្ទៃរាបស្មើ អាចដាក់នៅលើតុ ឬនៅលើក្តារ។

ដាក់ក្មេងនៅលើជញ្ជីង (ឬ ក្នុងជញ្ជីងព្យួរ) ត្រូវប្រាកដថាខ្លួនកុមារទាំងមូលនៅលើជញ្ជីងហើយពួកគេត្រូវមានលំនឹង មុនពេលអានរង្វាស់ទម្ងន់។ ក្មេងៗមួយចំនួនអាចភ័យ ឬនៅមិនស្ងៀម ត្រូវប្រាកដថាមានម្តាយ ឬអាណាព្យាបាលនៅក្បែរ ដើម្បីឱ្យកុមារនៅស្ងៀម។ វាស់ទម្ងន់ឱ្យកៀកនឹង១០ក្រាម ឬឱ្យបានត្រឹមត្រូវតាមដែលអាចធ្វើបាន។ កត់ត្រាទម្ងន់នៅលើតារាងការលូតលាស់កុមារ។

ប្រសិនបើអ្នកមិនអាចរកជញ្ជីងពិសេសសម្រាប់កុមារទេ អ្នកអាចប្រើជញ្ជីងសម្រាប់មនុស្សពេញវ័យ ដើម្បីថ្លឹងទម្ងន់កុមារបាន។

ខ. ការថ្លឹងទម្ងន់នឹងជញ្ជីងបពា្ឈរ

  • ដាក់ជញ្ជីងនៅលើផ្ទៃរាបស្មើ និងត្រួតពិនិត្យរង្វាស់នៅលើចំណុច “០”។
  • សុំឱ្យមនុស្សពេញវ័យ ជាពិសេសម្តាយ ឬអាណាព្យាបាលឱ្យដោះស្បែកជើងចេញ រួចឡើងលើជញ្ជីង។ ពួកគេគួរតែឈរដោយជើងទាំងពីរនៅលើជញ្ជីង និងមើលត្រង់ទៅមុខ។
  • ចូរកត់ត្រាទម្ងន់មនុស្សពេញវ័យ។
  • សូមដោះសំលៀកបំពាក់ ស្បែកជើង និងស្រោមជើងរបស់កុមារដែលត្រូវថ្លឹងចេញ។ ត្រូវពិនិត្យថាជញ្ជីងគឺត្រឡប់មកចំណុច “០”។
  • ឱ្យមនុស្សពេញវ័យបីកុមារផ្អឹបនឹងដើមទ្រូង ហើយឈរនៅលើជញ្ជីងមើលត្រង់ទៅមុខ។ មិនគួរឱ្យកុមារងាកចុះងាកឡើងនោះទេ ហើយមើលទម្ងន់នៅពេលដែលពួកគេនៅស្ងៀម។
  • កត់ត្រាទម្ងន់សរុបរបស់មនុស្សពេញវ័យ និងកុមារ រួចដកទម្ងន់មនុស្សពេញវ័យចេញ។ លទ្ធផលដែលទទួលបានគឺជាទម្ងន់របស់កុមារ។

ការវាស់វែងស្ថានភាពអាហារូបត្ថម្ភកុមារអាយុ៥–១៩ឆ្នាំ

កុមារអាយុ៥–១៩ឆ្នាំត្រូវការការតាមដានការលូតលាស់ជាប្រចាំ ទៅលើកម្ពស់ ទម្ងន់ និងសន្ទស្សន៍ម៉ាស់រាងកាយ។

គេគណនាសន្ទស្សន៍ម៉ាស់រាងកាយដោយយក ទម្ងន់/(កម្ពស់xកម្ពស់) ដោយខ្នាតកំពស់គិតជាម៉ែត្រ។ បើកុមារម្នាក់មានទម្ងន់២០គីឡូក្រាម និងកម្ពស់១.២ម៉ែត្រ នោញះយើងអាចគណនា BMI = 20/(1.2×1.2) = 13.8។

ចំណាត់ថ្នាក់ សម្រាប់សន្ទស្សន៍ម៉ាស់រាងកាយតាមអាយុ

ចំណាត់ថ្នាក់

សន្ទស្សន៍ម៉ាស់រាងកាយតាមអាយុ

កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

តិចជាង -៣ SD

កង្វះអាហារូបត្ថម្ភមធ្យម

ចន្លោះពី -៣ SD ទៅ -២ SD

ធម្មតា

ចន្លោះពី -២ SD ទៅ +១ SD

លើសទម្ងន់

ចន្លោះពី +១ SD ទៅ +២ SD (សមមូលនឹង
BMI = ២៤គ.ក្រ/ម៉ែត្រការ៉េ សម្រាប់មនុស្សពេញវ័យ)

ធាត់ជ្រុល

ចាប់ពី +២SDឡើងទៅ (សមមូលនឹង BMI = ៣០ សម្រាប់មនុស្សពេញវ័យ)

ប្រភព៖ អង្គការសុខភាពពិភពលោក ២០០៧៖ ឯកសារយោងស្តីពីការលូតលាស់របស់កុមារអាយុពី ៥-១៩ឆ្នាំ (WHO. 2007. Growth reference 5-19 years.)
http://www.who.int/growthref/who2007_bmi_for_age/en/

កំណត់សម្គាល់

ក្រុមថែទាំតាមផ្ទះអាចប្រើតារាងសន្ទស្សន៍ម៉ាស់រាងកាយសម្រាប់កុមារ និងក្មេងជំទង់ អាយុ៥–១៨ឆ្នាំ ដែលអាចរកបានតាមរយៈវែបសាយ៖ http://www.fantaproject.org/sites/default/files/resources/FANTA-BMI-charts-Jan2013-ENG_0.pdf

វាមានសារៈសំខាន់ណាស់ដែលត្រូវចាំថា មានចំណាត់ថ្នាក់សន្ទស្សន៍ម៉ាស់រាងកាយខុសៗគ្នាចំពោះកុមារ និងក្មេងជំទង់អាយុ ៥ –១៩ ឆ្នាំ។ សូមកុំប្រើចំណាត់ថ្នាក់សន្ទស្សន៍ម៉ាស់រាងកាយសម្រាប់មនុស្សពេញវ័យ ចំពោះកុមារនៅក្នុងក្រុមអាយុនេះ។ ក្រៅពីនេះ មានតារាងសន្ទស្សន៍ម៉ាស់រាងកាយតាមអាយុសម្រាប់កុមារអាយុ ៥–១៩ ឆ្នាំ៖ មួយសម្រាប់ក្មេងប្រុស និង មួយទៀតសម្រាប់ក្មេងស្រី។ តារាងទាំងពីរនេះ អាចរកបាននៅ៖ http://www.who.int/growthref/who2007_bmi_for_age/en/

ជំហានក្នុងការប្រើប្រាស់តារាងសន្ទស្សន៍ម៉ាស់រាងកាយតាមអាយុ

ស្វែងរកនៅផ្នែកខាងឆ្វេងដៃនៃក្រាហ្វិក ដែលមានលេខសន្ទស្សន៍ម៉ាស់រាងកាយ និង ផ្នែកខាងក្រោមនៃតារាង ដែលមានអាយុកុមារ។

គូសសម្គាល់ត្រង់កន្លែងដែលខ្សែបន្ទាត់សន្ទស្សន៍ម៉ាស់រាងកាយ និងអាយុជួបគ្នា។ ឧទាហរណ៍ សាន មានអាយុ ១៥ឆ្នាំ និងមានសន្ទស្សន៍ម៉ាស់រាងកាយ ១៣.៨។ តើត្រង់ណាដែលអ្នកគួរ គូសសម្គាល់សន្ទស្សន៍ម៉ាស់រាងកាយរបស់គាត់នៅលើតារាង? តើគាត់មាន Z score ប៉ុន្មាន? តើគាត់ត្រូវបានចាត់ចូលក្នុងចំណាត់ថ្នាក់ស្គម ស្គមខ្លាំង ធាត់ជ្រុល ឬលើស ទម្ងន់? (ការណែនាំ៖ សូមមើលតារាងចំណាត់ថ្នាក់ខាងលើ)។

កំណត់សម្គាល់

គេវាស់ប្រវែងចំពោះកុមារដែលមានអាយុក្រោម ២ ឆ្នាំ ចំណែកកម្ពស់ត្រូវបានគេវាស់ចំពោះកុមារដែលមានអាយុលើសពី ២ឆ្នាំ។ គេថ្លឹងទម្ងន់កុមារដោយការព្យួរជាមួយជញ្ជីងកុមារ ឬដោយឲ្យមនុស្សពេញវ័យកាន់កុមារឈរលើជញ្ជីងបញ្ឈរ។ វាមានសារៈសំខាន់ណាស់ ដែលការថ្លឹងត្រូវធ្វើឡើងនៅលើផ្ទៃរាបស្មើ និងត្រូវត្រួតពិនិត្យសម្ភារៈមុនពេលប្រើ ដើម្បីឱ្យការថ្លឹងមានលក្ខណៈត្រឹមត្រូវ។ បន្ទាប់មក គូសចំណាំនូវទម្ងន់ដែលបានថ្លឹង នៅលើតារាងសុខភាពកុមារ។ សម្រាប់កុមារដែលមានអាយុ ៥ ទៅ១៩ឆ្នាំ ត្រូវវាស់កម្ពស់ និងថ្លឹងទម្ងន់សិន សឹមធ្វើការគណនាសន្ទស្សន៍ម៉ាស់រាងកាយ។ ការវាស់នេះនឹងត្រូវគូសចំណាំ នៅលើតារាងសុខភាពសន្ទស្សន៍ម៉ាស់រាងកាយពិសេសមួយ សម្រាប់កុមារក្នុងក្រុមអាយុនេះ។ ចំណាត់ថ្នាក់នៃសន្ទស្សន៍ម៉ាស់រាងកាយសម្រាប់មនុស្សពេញវ័យ ខុសគ្នាពីសន្ទស្សន៍ម៉ាស់រាងកាយរបស់កុមារដែលមានអាយុ ពី ៥ ទៅ១៩ ឆ្នាំ។

ចំណាត់ថ្នាក់បញ្ហាអាហារូបត្ថម្ភសម្រាប់កុមារ

និយមន័យ

សន្ទស្សន៍ ឬរង្វាស់

កង្វះអាហារូបត្ថម្ភមធ្យម

កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

ភាពក្រិន បង្ហាញនូវកង្វះអាហារូបត្ថម្ភរុាំរ៉ៃ

ប្រវែង ឬកម្ពស់មិនគ្រប់គ្រាន់

កម្ពស់ធៀបនឹងអាយុ

z score ក្រោម -២ និងធំឬស្មើ -៣

z score ក្រោម -៣

ទម្ងន់មិនគ្រប់ គឺបង្ហាញទាំងបញ្ហាកង្វះអាហារូបត្ថម្ភរុាំរ៉ៃ និងបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវ

ទម្ងន់មិនគ្រប់គ្រាន់

ទម្ងន់ធៀបនឹងអាយុ

z score ក្រោម -២ និង ធំឬស្មើ -៣

z score ក្រោម -៣

ស្គមស្គាំង គឺបង្ហាញពីបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

ទម្ងន់មិនគ្រប់គ្រាន់

ទម្ងន់ធៀបនឹងកម្ពស់

z score ក្រោម -២ និង ធំឬស្មើ -៣

z score ក្រោម -៣

ខ្លាញ់ និងកោសិកាសាច់ដុំមិនគ្រប់គ្រាន់នៅក្នុងរាងកាយ

ឧបករណ៍វាស់ប្រវែងពាក់កណ្តាលដើមដៃ (កុមារអាយុ ៦ ដល់ ៥៩ ខែ)

ធំជាងឬស្មើ ១១.៥ស.ម ទៅតិចជាងឬស្មើ ១២.៥ស.ម

ក្រោម ១១.៥ស.ម

ការហើមទាំងសងខាងសង្កត់ទៅទ្រុឌបង្ហាញពីបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវ

ការកើនឡើងជាតិទឹក ដែលចាប់ផ្តើមពីជើងទាំងពីរអាចវិវឌ្ឍទៅកាន់ ផ្នែកផ្សេងៗនៃរាងកាយ

ការហើមទាំងសងខាងសង្កត់ទៅទ្រុឌ បង្ហាញពីបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ សម្រាប់កុមារអាយុ០–៥៩ខែ

អាហារូបត្ថម្ភលើសលប់

លើសទម្ងន់

ធាត់ជ្រុល

ជាតិខ្លាញ់លើសលប់ដែលនាំឱ្យមានការប្រឈមគ្រោះថ្នាក់ចំពោះសុខភាព

ទម្ងន់ធៀបនឹងកម្ពស់

z score ធំជាង +២ និង តូចឬស្មើ +៣

z score ចាប់ពី
+៣ឡើងទៅ

ប្រភព៖ ដកស្រង់ពី Assessing Children Under 5 Pocket Reference, FANTA 2011
http://www.fantaproject.org/sites/default/files/resources/Pocket-Ref-Anthro-Feb2011-English.pdf

Did you find apk for android? You can find new Free Android Games and apps.